Saturday, February 1, 2014

អារម្មណ៍មួយនោះជាអារម្មណ៍អ្វី?



វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​នៅ​ពេល​ដែល​យើង​ព្យាយាម​លាក់​ពី​អារម្មណ៍​មួយ​នោះ​ព្រោះ​តែ​យើង​ដឹង​ថា​មាន​ហេតុ​ផល​ជា​ច្រើន​ដែល​យើង​មិន​អាច​បង្ហាញ​អោយ​គេ​ឃើញ​ពី​អារម្មណ៍​មួយ​នោះ​បាន​។ ហេតុ​ផល​ទាំង​នោះ​អាច​មក​ពី​កត្តា​ជា​ច្រើន អាច​មក​ពី​យើង​មិន​ទាន់​ត្រៀម​លក្ខណៈ​នឹង​ទទួល​យក​នូវ​វត្ថុ​មួយ​នោះ​ម្តង​ទៀត មក​ពី​យើង​គិត​ថា​មនុស្ស​ដែល​យើង​ចង់​បង្ហាញ​នូវ​អារម្មណ៍​មួយ​នោះ​ប្រហែល​ជា​មិន​គិត​ដូច​នូវ​អ្វី​ដែល​យើង​កំពុង​គិត។ អ្វីៗ​ស្ថិត​ក្នុង​ភាព​មន្ទិល​សង្ស័យ។ ហើយ​យើង​ម្នាក់​នេះ​ក៏​មិន​ហាន​នឹង​សង្ឃឹម​នូវ​អ្វី​ច្រើន​ជាង​នេះ ក្រៅ​ពី​ទំនាក់​ទំនង​ដូច​ពេល​សព្វ​ថ្ងៃ។ ខ្ញុំ​សារភាព​ថា​វា​ពិត​ជា​ពិបាក​ណាស់​នឹង​លាក់​នូវ​អារម្មណ៍​នោះ​ទុក​តែ​ម្នាក់​ឯង​។​ តែ​ខ្ញុំ​សង្ឃឹម​ថា​អារម្មណ៍​ដ៏​អាថ៍កំបាំង​មួយ​នេះ​នឹង​រលាយ​បន្តិច​ម្តងៗ​ទៅ​តាម​ពេល​វេលា......។

Zors 
la mer de Méditerrané à Nice, France

No comments:

Post a Comment