«ការទុកចិត្តគ្នា និង ការជឿជាក់គ្នា ជាប្រការសំខាន់់»។
«ត្រូវចេះផ្តល់សេរីភាពអោយគ្នាទៅវិញទៅមក ផ្តល់ពេលវេលាគ្រប់គ្រាន់សំរាប់គេដើម្បីគេអាចធ្វើអ្វីដែលគេចង់ធ្វើ»។
«ត្រូវចេះដឹងសុខទុក្ខគ្នាទៅវិញទៅមក»។
«កុំព្យាយាមអោយគេចំនាយពេលវេលាជាមួយយើង នៅពេលដែលគេពិតជាជាប់រវល់ក្នុងការងារគេ»។
«ការអត់អោន និង ការអធ្យាស្រ័យជាប្រការ១សំខាន់ សំរាប់អ្នកទាំងពីរ ព្រោះអ្នកណាក៏មានកំហុសដែរ អ្វីដែលសំខាន់គឺគេចេះទទួលកំហុស»។
«ពិភាក្សាគ្នាអោយច្បាស់នូវអ្វីដែលខ្លួនចូលចិត្ត និង មិនចូលចិត្តជៀសវាងការខ្វែងគំនិតគ្នា»។
«ជៀសវាងការប្រើពាក្យត្រគោះបោះបោកជាមួយគ្នា»។
«ត្រូវចេះសរសើរ និង លើកទឹកចិត្តដល់គេនៅពេលដែលគេសំរេចកិច្ចការអ្វី១»។
«កុំខ្លាចនឹងបង្ហាញការព្រួយបារម្ភរបស់អ្នកចំពោះមនុស្សជាទីស្រលាញ់ ព្រោះវាអាចផ្តល់នូវភាពកក់ក្តៅសំរាប់គេ»។
«ត្រូវធ្វើជាអ្នកប្រឹក្សាដ៏ល្អ អ្នកស្តាប់ដ៏ល្អ និង អ្នកចាំជួយលើកទឹកចិត្ត នៅពេលដែលគេជួបបញ្ហាអ្វី១»។
«ពាក្យសុំទោស គឺជាពាក្យដែលគួរនិយាយបំផុត នៅពេលដែលយើងប្រព្រឹត្តកំហុស»។
«ភាពអត់ធ្មត់និង ភាពស្ងប់ស្ងាត់ គឺជារឿងល្អបំផុតដែលយើងត្រូវប្រកាន់យកនៅពេលដែលមានជំលោះ»។
«មិនត្រូវប្រៀបធៀបមនុស្សជាទីស្រលាញ់របស់អ្នកជាមួយអ្នកដទៃ ព្រោះមនុស្សម្នាក់កើតមកមិនដូចគ្នានោះទេ អ្នកស្រលាញ់គេព្រោះតែគេជាគេ»។
«តើមានប្រយោជន៏អ្វី ដែលទៅសរសើរអ្នកដទៃ ហើយបែរជាបង្អាប់មនុស្សជាទីស្រលាញ់របស់ខ្លួន?»
«សុភមង្គលរបស់អ្នកស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នក ត្រូវចេះថែរក្សាវាអោយបានល្អ កុំបណ្តោយអោយបាត់បង់ ពុំដូច្នោះទេអ្នកនឹងស្តាយក្រោយអស់មួយជីវិត»។
«ដេញដោលពីអតីតកាលបានប្រយោជន៍អ្វី? អ្នកស្រលាញ់គេព្រោះតែគេជាម្នាក់អតីតកាលនោះ រឺ ព្រោះតែគេជាម្នាក់បច្ចុប្បន្នកាលដ៏ល្អរបស់អ្នក?»។
«អនាគតនៅឆ្ងាយ មើលមិនឃើញ ស្មានមិនដល់ ស្តាប់មិនលឺ អ្វីដែលយើងត្រូវគិតគឺ អ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានដោយរីករាយនាពេលបច្ចុប្បន្ន»។
០៨.កញ្ញា.២០១១
ឃី ស្រីស្រស់