Monday, September 5, 2011

កើតមកជាមនុស្ស


កើតមកមួយជាតិធាតុមួយចាន         មិនត្រូវរុញច្រានព្រេងវាសនា
មិនត្រូវពឺងលើជោគជតា                   ត្រវយកប្រាជ្ញាមកដោះស្រាយ។
កើតមកជាមនុស្សរស់នឺងគេ              ខិតខំរិះគ្នេរកមធ្យោបាយ
កុំគិតតែពីដើរសប្បាយ                      ត្រូវគិតខ្វល់ខ្វាយអនាគត។
កើតមកជាមនុស្សខុសពីសត្វ             ត្រូវខំហ្វឺកហាត់ខាត់បញ្ញា
គោរពតាមច្បាប់គ្រប់មាត្រា                ព្រះពុទ្ធសាសនាកុំបំពាន។
កើតមកជាមនុស្សមានមាយាទ           ត្រូវចេះឆ្លបឆ្លៀតធ្វីកិច្ចការ
កុំទុកវេលាចោលអសារ                      វិរិយៈស្រវាខំឃ្មាតខ្មី។
កើតមកជាមនុស្សពីធម្មជាតិ               មានសិទ្ធិសេរីភាពស្មើៗគ្នា
ខ្មៅសល្អអាក្រក់មនុស្សដូចគ្នា            សាមគ្គីសាមគ្គាថ្កើនសន្តិ។


ភ្នំពេញ ១២ កក្កដា ២០១១
អ្នកនិពន្ធ៖ ក.ឃី ស្រីស្រស់

No comments:

Post a Comment