Wednesday, September 7, 2011

គំនិតគួរពិចារណាដើម្បីសុភមង្គលរវាងមនុស្សពីរនាក់

«ការទុកចិត្តគ្នា​ និង​​​​​​ ការជឿជាក់គ្នា ជាប្រការសំខាន់់‍»។

«ត្រូវចេះផ្តល់សេរីភាពអោយគ្នាទៅវិញទៅមក ផ្តល់ពេលវេលាគ្រប់គ្រាន់សំរាប់គេ​ដើម្បីគេអាចធ្វើអ្វីដែលគេចង់ធ្វើ»។

«ត្រូវចេះដឹងសុខទុក្ខគ្នាទៅវិញទៅមក»។

«កុំព្យាយាមអោយគេចំនាយពេលវេលាជាមួយយើង នៅពេលដែលគេពិតជាជាប់រវល់ក្នុងការងារគេ»។

«ការអត់អោន និង​​ ការអធ្យាស្រ័យជាប្រការ១សំខាន់ សំរាប់អ្នកទាំងពីរ ព្រោះអ្នកណាក៏មានកំហុសដែរ អ្វីដែលសំខាន់គឺគេចេះទទួលកំហុស»។

«ពិភាក្សាគ្នាអោយច្បាស់នូវអ្វីដែលខ្លួនចូលចិត្ត និង មិនចូលចិត្ត​ជៀសវាងការខ្វែងគំនិតគ្នា»។

«ជៀសវាងការប្រើពាក្យត្រគោះបោះបោកជាមួយគ្នា»។

«ត្រូវចេះសរសើរ​ និង លើកទឹកចិត្តដល់គេនៅពេលដែលគេសំរេចកិច្ចការអ្វី១»។

«កុំខ្លាចនឹងបង្ហាញការព្រួយបារម្ភរបស់អ្នកចំពោះមនុស្សជាទីស្រលាញ់ ព្រោះវាអាចផ្តល់នូវភាពកក់ក្តៅសំរាប់គេ»។

«ត្រូវធ្វើជាអ្នកប្រឹក្សាដ៏ល្អ អ្នកស្តាប់ដ៏ល្អ និង អ្នកចាំជួយលើកទឹកចិត្ត នៅពេលដែលគេជួបបញ្ហាអ្វី១»។

«ពាក្យសុំទោស គឺជាពាក្យដែលគួរនិយាយបំផុត នៅពេលដែលយើងប្រព្រឹត្តកំហុស»។

«ភាពអត់ធ្មត់​និង ភាពស្ងប់ស្ងាត់ គឺជារឿងល្អបំផុតដែលយើងត្រូវប្រកាន់យកនៅពេលដែលមានជំលោះ»។

«មិនត្រូវប្រៀបធៀបមនុស្សជាទីស្រលាញ់របស់អ្នកជាមួយអ្នកដទៃ ព្រោះមនុស្សម្នាក់កើតមកមិនដូចគ្នានោះទេ អ្នកស្រលាញ់គេព្រោះតែគេជាគេ»។

«តើមានប្រយោជន៏អ្វី ដែលទៅសរសើរអ្នកដទៃ ហើយបែរជាបង្អាប់មនុស្សជាទីស្រលាញ់របស់ខ្លួន?»

«សុភមង្គលរបស់អ្នកស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នក ត្រូវចេះថែរក្សាវាអោយបានល្អ​ កុំបណ្តោយអោយបាត់បង់ ពុំដូច្នោះទេអ្នកនឹងស្តាយក្រោយអស់មួយជីវិត»។

«ដេញដោលពីអតីតកាលបានប្រយោជន៍អ្វី? អ្នកស្រលាញ់គេព្រោះតែគេជាម្នាក់អតីតកាលនោះ រឺ​ ព្រោះតែគេជាម្នាក់បច្ចុប្បន្នកាលដ៏ល្អរបស់អ្នក?»។

«អនាគតនៅឆ្ងាយ មើលមិនឃើញ ស្មានមិនដល់ ស្តាប់មិនលឺ អ្វីដែលយើងត្រូវគិតគឺ​ អ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានដោយរីករាយនាពេលបច្ចុប្បន្ន»។
                                                                           
                                                                             ០៨.កញ្ញា.២០១១                                                         
                                                                                ឃី ស្រីស្រស់

No comments:

Post a Comment